ខ្យងចំហុយ - How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

ខ្យងចំហុយ



គ្រឿងផ្សំ
-ខ្យងស្ងោរ ចំនួន ២០ (ខ្យងស្រែ) 
-គល់ស្លឹកគ្រៃ ៦គល់
-ស្ករស ២ស្លាបព្រាកាហ្វេ
-ប៊ីចេង ២ស្លាបព្រាកាហ្វេ
-ខ្ទឹមស ៣កំពឺស
-សាច់ជ្រូក ២ខាំ
-ម្ទេស ដាក់តាមចំណូលចិត្ត
-ម្រេច ១ស្លាបព្រាកាហ្វេ
-ខ្ទឹមក្រហម ៣កំពឺស
ខ្យងចំហុយ

វិធីចំអិន
  1. យកខ្យងទៅស្ងោរអោយឆ្អិន ឆ្កឺះយកតែសាច់ ។
  2. យកសាច់ខ្យងទៅចិញ្ចាំ្រជាមួយសាច់ជ្រូក លាយនិងគ្រឿងផ្សំ ដែលមានស្ករ អំបិល ប៊ីចេង និងម្រេចចូលគ្នា ទើបភ្លុកយករស់ជាតិតាមចំណូលចិត្ត ។
  3. យកគល់ស្លឹកគ្រៃបត់ជាពីរទៅដាក់ក្នុងសំបកខ្យង តែរក្សាកន្ទុយសងខាង អោយចេញមកក្រៅបន្តិច ទើបយកសាច់ខ្យងលាយគ្រឿងញាត់ក្នុងសម្បកខ្យង រួចយកទៅចំហុយអោយឆ្អិន ។​នៅពេលបរិភោគសូមយក សាច់ខ្យងជ្រលក់ជាមួយទឹកជ្រលក់ ដែលបានលាយទុក ។សូមបញ្ចាក់ថាគល់ស្លឹកគ្រៃដែលពន្លយចេញសងខាង នោះគឺដើម្បីងាយស្រួលទទួលទាន ដោយគ្រាន់តែទាញគល់ស្លឹកគ្រៃចេញ នឹងអាចទទួលទានបាន ។
របៀបធ្វើទឹកជ្រលក់
ត្រូវយកទឹកដាំពុះ​ លាយជាមួយអំបិល ស្ករស ប៊ីចេង និងយកគល់ស្លឹកគ្រៃទៅចិញ្ច្រាំអោយម៉ដ្ឋ ជីវ៉ាន់ស៊ុយហាន់ជាតូចៗ ម្ទេស បន្ទាប់មកលាយគ្រឿងបញ្ចូលគ្នា ហើយភ្លក់យករស់ជាតិជួផ្អែម តាមចំណូលចិត្ត។
 

No comments:

Post a Comment