ភ្លៅមាន់បំពង
គ្រឿងផ្សំ
-
ពងមាន់ ឬពងទា(គោះយកតែពងស)
- ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង
- ខ្ញី១ដុំតូច
និងស្រា ១ស្លាបព្រាកាហ្វេ
- ម្រេចម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ និងអំបិល
១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ស្លាបព្រាបាយ
វិធីធ្វើ
- ភ្លៅមាន់ត្រូវភ្លឿយយកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ
- ដុំភ្លៅមាន់ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី , ស្រា, អំបិល
,ម្សៅស៊ុប, ម្រេចម៉ដ្ឋ និងម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ និងផ្អាប់ទុក
កន្លះម៉ោង ទើបស្រង់ខ្ញីចេញ
- ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់ ឬទា ស បន្ទាប់មកត្រូវរោយល្ងសពីលើ អោយសព្វសាច់
- ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន
ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូល
ទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត ទើបស្រង់ចេញ
No comments:
Post a Comment