ការី​ខៀវ​ - How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

ការី​ខៀវ​

ការី​ខៀវ​

គ្រឿងផ្សំ


  • សាច់​គោ​ ២​ខាំ​ (​លោក​អ្នក​អាច​ធ្វើ​ជាមួយ​សាច់​អ្វី​ ក៏​បាន​តាម​ការ​ចូល​ចិត្ត​)​ 
  • គ្រឿងការី​ខៀវ​ ៥០​ក្រាម​ 
  • ត្រប់​ពុត​ញ​ង​ ៣​ក្រាម​ 
  •  ជី​នាងវង​ ២​មែក​ 
  • ម្ទេសហាវៃ​ ២​ក្រាម​ 
  • ម្ទេស​ប្លោក​ទុំ​ ២​ផ្លែ​ 
  • ​ ម្ទេស​ហិ​រ​ ៥​គ្រាប់​
  •  ស្លឹក​ក្រូចសើច​ ៥​សន្លឹក​
  • ទឹកត្រី​ ២​ស្លាបព្រា​កាហ្វេ​ 
  • អំបិល​ ១​ស្លាបព្រា​កាហ្វេ​ 
  •  ស្ករស​ ៣​ស្លាបព្រា​កាហ្វេ​ 
  • ម្រេច​ ១​ស្លាបព្រា​កាហ្វេ
  • ខ្ទះ​ដូង​ កន្លះ​កូនចាន​ ,​ 

វិធីធ្វើ

  1. សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ​ ,​ ម្ទេសហាវៃ​ និង​ម្ទេស​ប្លោក​ទុំ​ លាង​ទឹក​រួច​ហាន់​ជា​ចំណិតៗ​,​ ស្លឹក​ក្រូចសើច​ និង​ត្រប់​ពុត​ញ​ង​ លាង​ទឹក​អោយ​ស្អាត​ទុក​មួយអន្លើ​
  2. ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ​ រួច​ចាក់​ខ្ទិះដូង​ចូល​ -​ ចាក់​គ្រឿងការី​ចូល​គ្នា​ ឆា​អោយ​ឡើង​ឈ្ងុ​ញ​ ទុក​រយៈពេល​ ២​នាទី​ -​ ដាក់​សាច់​ចូល​ ហើយ​ឆា​ចូល​ច្របល់​ជាមួយ​គ្រឿងការី​ 
  3. ចាក់​បន្លែ​ ដូច​ជា​ត្រប់​ពុត​ញ​ង​ ស្លឹក​ក្រូចសើច​ ម្ទេស​ខៀវ​ និង​ម្ទេស​ប្លោក​ក្រហម​ដែល​បាន​ហាន់​រួច​ឆា​ ច្របល់​ចូល​គ្នា​ 
  4. ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ ទុក​រយៈពេល​ ១០​នាទី​ ទើប​ដាក់ចុះ​ជា​ការ​ស្រេច​ ។​

No comments:

Post a Comment