សាច់ក្រកពោះវៀនខ្ចីជ្រូក - How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

សាច់ក្រកពោះវៀនខ្ចីជ្រូក

សាច់ក្រកពោះវៀនខ្ចីជ្រូក

គ្រឿងផ្សំ

  • សាច់ជាប់ខ្លាញ់ ១គីឡូក្រាម
  • ពោះវៀនខ្ចី ១គីឡូក្រាម 
  • បាយដំណើបចំហុយ ១ចាន 
  • មើមខ្ទឹម ៧-១០ មើម 
  • អំបិលម៉ត់ 
    វិធីធ្វើពោះវៀនជ្រូក
ទាញពន្លាពោះវៀន​ រលាតាមបណ្តាយ ដោយយកស្លាបព្រារឹតវាអោយតំប៉ែត ញីអំបិលមួយស្លាបព្រាបាយ​ ហើយលាងទឹក ដោយបង្ហូរទឹក អោយហូរកាត់ ពោះវៀននោះរហូតដល់ស្អាត ទើបច្បួតទឹកចេញអោយអស់ម្តងទៀត ។ 

វិធីធ្វើ

  1.  លាងសាច់អោយស្អាត រួចហាន់ស្តើងៗ យកទៅកិនជាមួយនឹង មើមខ្ទឹម អំបិលអោយម៉ត់ ។
  2. លាងអង្ករដំណើបអោយស្អាត ហើយយកទៅចំហុយអោយឆ្អិន បុកអោយល្អិត ហើយយកមកច្របល់ជាមួយសាច់កិន ។ 
  3. យកសាច់ ដែលច្របល់សព្វហើយនោះ មកញាត់បញ្ចូលក្នុងពោះវៀនខ្ចី តែកុំអោយណែនពេក បន្ទាប់មកចងវាជាកង់ៗ ប្រវែង៣ឆ្នាប់ យកទៅសំដិលថ្ងៃ ១ថ្ងៃ បើចង់ជូរបន្តិចទុក២ថ្ងៃក៏បាន ។ 
  4. ក្រោយមកយកទៅចៀន ឬបំពង ឬអាំងដោយភ្លើងតិចៗ ទទួលទានជាមួយ នឹង ម្ទេសខ្ខី មើមខ្ទឹម និងខ្ញីខ្ចីៗ ។

               

No comments:

Post a Comment