អណ្តាតជ្រូក ឆាម្រេច
គ្រឿងផ្សំ
- អណ្តាតជ្រូក ១
- ខ្ទឹមស ចញ្រ្ចាំ ២ស្លាបព្រាបាយ
- ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
- អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
- ប៊ីចេង
- ទឹក កន្លះពែង
- ប្រេងឆា ឬខ្លាញ់ ១-២ ស្លាបព្រាបាយ

- លាងអណ្តាតជ្រូកនិងគ្រឿងទេសអោយបានស្អាត
- ហាន់អណ្តាតជ្រូកជាបន្ទះស្តើងៗ
- ដាក់ប្រេងឆាក្នុងខ្ទះ ដុតភ្លើងអោយក្តៅ ដាក់ខ្ទឹមស បំពងអោយឈ្ងុយ ផ្សំរសជាតិ ម្រេច អំបិល ប៊ីចេង កូរអោយចូលគ្នា ដាក់អណ្តាតជ្រូក ឆាអោយសព្វ ដួសដាក់ចាន ទទួលទាននៅក្តៅៗ ៕
No comments:
Post a Comment