មាន់ដុតពិសេស - How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

មាន់ដុតពិសេស

មាន់ដុតពិសេស

មាន់ដុតពិសេស

គ្រឿងផ្សំ

  • មាន់ជំទង់ ១ក្បាល 
  • ក្រូចពោធិសាត់ ១ផ្លែ 
  • អំបិលម៉ដ្ឋ ១ស្លាបព្រាបាយ
  • ឬសជីវ់ាន់ស៊ុយ 
  • ម្រេច 
  • ខ្ទឹមស បុកចូលគ្នា១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ ,
  • ស្រាបៀរ ឬស្រា ១/២ពែង
  • ត្រកួន​ ឬស្ពៃក្តោប
វិធីធ្វើ
  1.  លាងមាន់ទាំងមូលអោយស្អាត ទាំងក្នុងនិងក្រៅ ហើយយកក្រូចពោធិសាត់ ពុះជាពីរ ចំហៀង ជូតត្រដុសមាន់អោយសព្វ ដើម្បីបំបាត់ក្លិនឆ្អាប ។ 
  2. លាបអំបិលម៉ដ្ឋ អោយសព្វខ្លួនមាន់ មួយលើកទៀត 
  3. ផ្សំឬសជីវាន់ស៊ុយ ខ្ទឹមស ម្រេច ដែលបុកទុកស្រេច ជាមួយទឹកស៊ីអ៊ីវ និងស្រាបៀរ ឬស្រា លាបអោយពេញខ្លួនមាន់ ផ្អាប់ទុកយ៉ាងតិច២ម៉ោង ។ 
  4. ដាក់មាន់ដុត ក្នុងឆ្នាំង ឬអាំងលើភ្លើង​ និងដាក់ត្រកួន​ ឬស្ពៃក្តោប រួចដល់ឆ្អិន អោយស្បែកឡើងពណ៌លឿងស្រួយ ៕
គ្រឿងផ្សំទឹកជ្រលក់:
  • ម្ទេសដៃនាង ក្រហម ៤គ្រាប់
  • ម្ទេសខ្មាំង ១០គ្រាប់ 
  • ខ្ទឹមស ៣កំពឹស
  • អំបិល ១/២ស្លាបព្រាកាហ្វេ 
  • ប៊ីចេង ១/៤ស្លាបព្រាកាហ្វេ 
  •  ទឹកខ្មេះ ឬទឹក្រូចឆ្មារ ១/២ពែង 
  • ស្ករស ១ស្លាបព្រាកាហ្វេ ។
វិធីធ្វើទឹកជ្រលក់ :
១- ម្ទេសដៃនាងក្រហម ឆ្កឹះយកគ្រាប់ចេញ អោយអស់ ហាន់ជាចំណិត ហើយបុកលាយជាមួយម្ទេសខ្មាំង ខ្ទឹមស អំបិល ។
២- ថែមទឹកខ្មេះ ប៊ីចេង និងស្ករស ភ្លក្សមើលអោយល្មម ជូរ ផ្អែម ប្រៃ តាមចំណូលចិត្ត ជាការស្រេច ៕


No comments:

Post a Comment