![]() |
គល់ស្លាបមាន់ |
គ្រឿងផ្សំ
- · គល់ស្លាបមាន់ ១០
- · ការ៉ុត ១២០ក្រាម
- · ម្ទេសទុំ១ផ្លែ
- · ឃិនឆាយបារាំង (យកតែដើម) ១២០ក្រាម
- · ផ្សិតក្រៀម ៤ផ្លែ
- · ខ្ទឹមសន្លឹក ២ដើម
- · ទឹក ២ស្លាបព្រាបាយ
- · ម្សៅឆា កន្លះស្លាបពា្របាយ
គ្រឿងផ្សំរស់ជាតិ ឬគ្រឿងប្រឡាក់សាច់
-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ស្រា
១ស្លាបព្រាកាហ្វេ
- ម្សៅឆា ១ស្លាបព្រាបាយ
-ប្រេងល្ងនិងម្រេចម៉ដ្ឋបន្តិច ។
វិធីចំអិន
1. គល់ស្លាបមាន់ ហួតយកឆ្អឹងចេញ
នឹងប្រឡាក់ជាមួយគ្រឿង ដោយផ្អាប់ទុករយះពេល ២០នាទី ។
2 2. ផ្សិតក្រៀមលាងទឹកអោយស្អាត នឹងត្រាំទឹករយះពេល
១ម៉ោង ទើបស្រង់ចេញ ។
3 3. ដើមខ្ទឹម និងម្ទេសទុំលាងទឹកអោយស្អាត
និងហាន់ជាកង់តូចៗទុកប្រើការ ។
4 4. ឃិនឆាយ ការ៉ុត និងផ្សិតក្រៀម កាត់ជាកង់ៗខ្លីៗ និងញាត់ចូលគល់ស្លាបមាន់
។
5 5. ដាក់ប្រេងឆាក្នុងខ្ទះ នឹងដាក់ស្លាបមាន់ញាត់បន្លែចូលចៀន
របៀបបំពងរហួតដល់ឆ្អិនសព្វគ្រប់ ទើបស្រង់ដាក់ចាន ។
![]() |
រ៉ូទីស្លាបមាន់ញាត់បន្លែ |
No comments:
Post a Comment