ឆ្អឹងជំនីជ្រូកឆាជូអែ​​ម - How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

ឆ្អឹងជំនីជ្រូកឆាជូអែ​​ម

គ្រឿងផ្សំ
  • ឆ្អឹងជំនីខ្ចី ៣០០ក្រាម
  • ទឹកត្រី ១/២ស្លាព្រា
  • ម្សៅស៊ុបបន្តិច
  • ស្ករ ១/២ស្លាបព្រា
  • ប៉េងប៉ោះទុំ
  • ម្នាស់
  • ប្រេងឆា
  • ម្សៅបំពង ៥ស្លាបព្រា
  • អំបិលបន្តិច
  • ទឹកប៉េងប៉ោះ ៩ស្លាបព្រា
  • ម្សៅឆា ១ស្លាបព្រា
  • ខ្ទឹមបារាំង
  • ស្លឹកវ៉ាន់ស៊ុយ
    ឆ្អឹងជំនីជ្រូកឆាជូអែ​​ម

    ឆ្អឹងជំនី  
វិធីចំអិន
  1. យកកូនចានដាក់ម្សៅ លាយទឹកអោយខាប់ ឆ្អឹងកាត់ដុំៗយកមកជ្រលក់នឹង ចានម្សៅសិន យកទៅបំពងក្នុងខ្ទះដែលកំពង់តែក្តៅ អោយក្រហមសឹមស្រង់ដាក់ចាន ។ 
  2. ប៉េងប៉ោះហាន់ជាបន្ទះ​ក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
  3. យកទឹកមួយចានចង្កឹះ ចាក់ទឹកត្រី អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នាកូរអោយសព្វ ភ្លុក្សមើលអោយដឹងជូរផ្អែម ប្រៃល្មមស្មើគ្នា ។
  4. លាងខ្ទះអោយស្អាត ចាក់ខ្លាញ់ចូលអោយក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំអោយឈ្ងុយ ចាក់បន្លែទាំងប៉ុន្នានមុខចូលឆា ទើបចាក់ទឹកម្សៅឆាដែលលាយទឹករូចហើយ ដាក់មកលើបន្លែឆាអោយឆ្អិនល្មម សឹមចាក់ឆ្អឹងជំនីបំពងនោះចូលជាក្រោយ ។ ឆាមួយភ្លែត ដួសដាក់ចាន រោយស្លឹកជីវ៉ានស៊ុយពីលើ ជាការស្រេច ។
 

No comments:

Post a Comment