គ្រឿងផ្សំ៖
ពងមាន់ក្រហម និង ស្ករស
![]() |
នំសរសៃមាស ឬ នំវ៉ោយ |
របៀបធ្វើ ៖
១- គោះពងមាន់ ស្រង់យកតែស៊ុតពណ៌ក្រហមសុទ្ធ
២- យកម៉ាស៊ីនវាយអោយឡើងសាច់នំ ប្រហែលកន្លះម៉ោង។ ឬក៏ធ្វើដៃក៏បានដែរ តែត្រូវការពេល មួយម៉ោង ដើម្បីអង្គុយកូរវាយម្សៅ។
៣- ដាំទឹកស្ករអោយខាប់ ទើបយកសាជីដែក ឬ យកក្រដាសរឹង ដែលគេគួចអោយកើតជារាងសាជី មានគូថប្រហោងតូចមួយ។
៤- យកទឹកពងមាន់ដែលវាយបាន ទៅចាក់ក្នុងសាជី ហើយរោយទៅលើទឹកស្ករ តម្រៀបលើគ្នា អោយមានរបៀប។
៥- ពេលសរសៃនំអណ្តែតឡើង គេអាចដួសយកទៅទុកអោយត្រជាក់ឧណ្ហៗ ដើម្បីរៀបចំអោយល្អ សម្រាប់ដាក់ក្នុងថាសថ្មី ដើម្បីបម្រើគ្រួសារ ឬ ភ្ញៀវ។
៦- ខ្ញុំមិនប្រើម្សៅទេ ប្រើពងមាន់សុទ្ធ ។នៅផ្សារ គេដាក់ម្សៅថែម ដើម្បីលក់បានចំណេញ ប៉ុន្តែ នៅពេលត្រជាក់ នំក្លាយជារឹង ហើយស្វិត។
ទឹកស្ករ ១គីឡូ ទឹក១លីត្រកន្លះ។ បើមិនចង់បានផ្អែមពេក សូមដាក់ ទឹក២លីត្រ។ នៅពេលដាំទឹកស្ករ សូមដាំទឹកអោយពុះសិន សឹមចាក់ស្ករចូល លុះស្ករលាយហើយ សូមបន្ថយភ្លើង កុំអោយស្ករពុះខុរ គ្រាន់តែអោយពុះរេចៗ បានហើយ ទើបយើងចាក់ម្សៅចូល។ នៅពេលសរសៃនំអណ្តែត យើងស្រង់ចេញ តម្រៀបជារាងអ្វីក៏បាន។ នំដទៃទៀត ធ្វើពីគ្រឿងតែមួយ ដូចគ្នា គ្រាន់តែ ប្រើពែង និង ស្លាបព្រា សម្រាប់ធ្វើក្បាច់។
៧- បើចង់ធ្វើនំតំណក់ គេប្រើស្ករមួយគីឡូ ពងមាន់ប្រហែលម៉ាប្លូន យកតែពងក្រហម។ ពងស យើងយកធ្វើនំពងទាដុត ខ្មែរខ្លះ ហៅថា បាកែងពង។
អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments:
Post a Comment