June 2017 - How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

ខ្យងចំហុយ

June 23, 2017 0


គ្រឿងផ្សំ
-ខ្យងស្ងោរ ចំនួន ២០ (ខ្យងស្រែ) 
-គល់ស្លឹកគ្រៃ ៦គល់
-ស្ករស ២ស្លាបព្រាកាហ្វេ
-ប៊ីចេង ២ស្លាបព្រាកាហ្វេ
-ខ្ទឹមស ៣កំពឺស
-សាច់ជ្រូក ២ខាំ
-ម្ទេស ដាក់តាមចំណូលចិត្ត
-ម្រេច ១ស្លាបព្រាកាហ្វេ
-ខ្ទឹមក្រហម ៣កំពឺស
ខ្យងចំហុយ

វិធីចំអិន
  1. យកខ្យងទៅស្ងោរអោយឆ្អិន ឆ្កឺះយកតែសាច់ ។
  2. យកសាច់ខ្យងទៅចិញ្ចាំ្រជាមួយសាច់ជ្រូក លាយនិងគ្រឿងផ្សំ ដែលមានស្ករ អំបិល ប៊ីចេង និងម្រេចចូលគ្នា ទើបភ្លុកយករស់ជាតិតាមចំណូលចិត្ត ។
  3. យកគល់ស្លឹកគ្រៃបត់ជាពីរទៅដាក់ក្នុងសំបកខ្យង តែរក្សាកន្ទុយសងខាង អោយចេញមកក្រៅបន្តិច ទើបយកសាច់ខ្យងលាយគ្រឿងញាត់ក្នុងសម្បកខ្យង រួចយកទៅចំហុយអោយឆ្អិន ។​នៅពេលបរិភោគសូមយក សាច់ខ្យងជ្រលក់ជាមួយទឹកជ្រលក់ ដែលបានលាយទុក ។សូមបញ្ចាក់ថាគល់ស្លឹកគ្រៃដែលពន្លយចេញសងខាង នោះគឺដើម្បីងាយស្រួលទទួលទាន ដោយគ្រាន់តែទាញគល់ស្លឹកគ្រៃចេញ នឹងអាចទទួលទានបាន ។
របៀបធ្វើទឹកជ្រលក់
ត្រូវយកទឹកដាំពុះ​ លាយជាមួយអំបិល ស្ករស ប៊ីចេង និងយកគល់ស្លឹកគ្រៃទៅចិញ្ច្រាំអោយម៉ដ្ឋ ជីវ៉ាន់ស៊ុយហាន់ជាតូចៗ ម្ទេស បន្ទាប់មកលាយគ្រឿងបញ្ចូលគ្នា ហើយភ្លក់យករស់ជាតិជួផ្អែម តាមចំណូលចិត្ត។
 
Read More

How to Create Facebook Account

June 22, 2017 0
Before we create Facebook account, We need to know what is Facebook? Facebook is kind of free social network that allow all user to share their feeling, Post status, Post Photo, share their business via Facebook pages. Two step for creating Facebook
1. You need to have email account (Gmail or Yahoo..). If you don't have email, you may create it now Gmail.com
2. You need go to https://web.facebook.com/
facebook

and it will shown you like that. So you must to complete, First Name, Surname, Mobile number or email address and then New password, after You need to chose your date of birth, Next select on Female or Male depend on yourself. The last, Please click on bottom Create an acount,.
Read More

ឆ្អឹងជំនីជ្រូកឆាជូអែ​​ម

June 21, 2017 0
គ្រឿងផ្សំ
  • ឆ្អឹងជំនីខ្ចី ៣០០ក្រាម
  • ទឹកត្រី ១/២ស្លាព្រា
  • ម្សៅស៊ុបបន្តិច
  • ស្ករ ១/២ស្លាបព្រា
  • ប៉េងប៉ោះទុំ
  • ម្នាស់
  • ប្រេងឆា
  • ម្សៅបំពង ៥ស្លាបព្រា
  • អំបិលបន្តិច
  • ទឹកប៉េងប៉ោះ ៩ស្លាបព្រា
  • ម្សៅឆា ១ស្លាបព្រា
  • ខ្ទឹមបារាំង
  • ស្លឹកវ៉ាន់ស៊ុយ
    ឆ្អឹងជំនីជ្រូកឆាជូអែ​​ម

    ឆ្អឹងជំនី  
វិធីចំអិន
  1. យកកូនចានដាក់ម្សៅ លាយទឹកអោយខាប់ ឆ្អឹងកាត់ដុំៗយកមកជ្រលក់នឹង ចានម្សៅសិន យកទៅបំពងក្នុងខ្ទះដែលកំពង់តែក្តៅ អោយក្រហមសឹមស្រង់ដាក់ចាន ។ 
  2. ប៉េងប៉ោះហាន់ជាបន្ទះ​ក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
  3. យកទឹកមួយចានចង្កឹះ ចាក់ទឹកត្រី អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នាកូរអោយសព្វ ភ្លុក្សមើលអោយដឹងជូរផ្អែម ប្រៃល្មមស្មើគ្នា ។
  4. លាងខ្ទះអោយស្អាត ចាក់ខ្លាញ់ចូលអោយក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំអោយឈ្ងុយ ចាក់បន្លែទាំងប៉ុន្នានមុខចូលឆា ទើបចាក់ទឹកម្សៅឆាដែលលាយទឹករូចហើយ ដាក់មកលើបន្លែឆាអោយឆ្អិនល្មម សឹមចាក់ឆ្អឹងជំនីបំពងនោះចូលជាក្រោយ ។ ឆាមួយភ្លែត ដួសដាក់ចាន រោយស្លឹកជីវ៉ានស៊ុយពីលើ ជាការស្រេច ។
 
Read More

នំសរសៃមាស ឬ នំវ៉ោយ

June 21, 2017 0

គ្រឿងផ្សំ៖
ពងមាន់ក្រហម និង ស្ករស
 
នំសរសៃមាស ឬ នំវ៉ោយ


របៀបធ្វើ ៖
១- គោះពងមាន់ ស្រង់យកតែស៊ុតពណ៌ក្រហមសុទ្ធ
២- យកម៉ាស៊ីនវាយអោយឡើងសាច់នំ ប្រហែលកន្លះម៉ោង។ ឬក៏ធ្វើដៃក៏បានដែរ តែត្រូវការពេល មួយម៉ោង ដើម្បីអង្គុយកូរវាយម្សៅ។
៣- ដាំទឹកស្ករអោយខាប់ ទើបយកសាជីដែក ឬ យកក្រដាសរឹង ដែលគេគួចអោយកើតជារាងសាជី មានគូថប្រហោងតូចមួយ។
៤- យកទឹកពងមាន់ដែលវាយបាន ទៅចាក់ក្នុងសាជី ហើយរោយទៅលើទឹកស្ករ តម្រៀបលើគ្នា អោយមានរបៀប។
៥- ពេលសរសៃនំអណ្តែតឡើង គេអាចដួសយកទៅទុកអោយត្រជាក់ឧណ្ហៗ ដើម្បីរៀបចំអោយល្អ សម្រាប់ដាក់ក្នុងថាសថ្មី ដើម្បីបម្រើគ្រួសារ ឬ ភ្ញៀវ។
៦- ខ្ញុំមិនប្រើម្សៅទេ ប្រើពងមាន់សុទ្ធ ។នៅផ្សារ គេដាក់ម្សៅថែម ដើម្បីលក់បានចំណេញ ប៉ុន្តែ នៅពេលត្រជាក់ នំក្លាយជារឹង ហើយស្វិត។
ទឹកស្ករ ១គីឡូ ទឹក១លីត្រកន្លះ។ បើមិនចង់បានផ្អែមពេក សូមដាក់ ទឹក២លីត្រ។ នៅពេលដាំទឹកស្ករ សូមដាំទឹកអោយពុះសិន សឹមចាក់ស្ករចូល លុះស្ករលាយហើយ សូមបន្ថយភ្លើង កុំអោយស្ករពុះខុរ គ្រាន់តែអោយពុះរេចៗ បានហើយ ទើបយើងចាក់ម្សៅចូល។ នៅពេលសរសៃនំអណ្តែត យើងស្រង់ចេញ តម្រៀបជារាងអ្វីក៏បាន។ នំដទៃទៀត ធ្វើពីគ្រឿងតែមួយ ដូចគ្នា គ្រាន់តែ ប្រើពែង និង ស្លាបព្រា សម្រាប់ធ្វើក្បាច់។
៧- បើចង់ធ្វើនំតំណក់ គេប្រើស្ករមួយគីឡូ ពងមាន់ប្រហែលម៉ាប្លូន យកតែពងក្រហម។ ពងស យើងយកធ្វើនំពងទាដុត ខ្មែរខ្លះ ហៅថា បាកែងពង។
អ្នកស្រី កែវ ច័ន្ទបូរណ៍
Read More

រ៉ូទីស្លាបមាន់ញាត់បន្លែ

June 18, 2017 0
គល់ស្លាបមាន់


គ្រឿងផ្សំ
  • ·       គល់ស្លាបមាន់ ១០
  • ·       ការ៉ុត ១២០ក្រាម
  • ·       ម្ទេសទុំ១ផ្លែ
  • ·       ឃិនឆាយបារាំង (យកតែដើម) ១២០ក្រាម
  • ·       ផ្សិតក្រៀម ៤ផ្លែ
  • ·       ខ្ទឹមសន្លឹក ២ដើម
  • ·       ទឹក ២ស្លាបព្រាបាយ
  • ·       ម្សៅឆា កន្លះស្លាបពា្របាយ

គ្រឿងផ្សំរស់ជាតិ ឬគ្រឿងប្រឡាក់សាច់
-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាកាហ្វេ 
-ស្រា ១ស្លាបព្រាកាហ្វេ
-​ ម្សៅឆា ១ស្លាបព្រាបាយ 
-ប្រេងល្ងនិងម្រេចម៉ដ្ឋបន្តិច ។
វិធីចំអិន
  1. គល់ស្លាបមាន់ ហួតយកឆ្អឹងចេញ នឹងប្រឡាក់ជាមួយគ្រឿង ដោយផ្អាប់ទុករយះពេល ២០នាទី ។

2     2. ផ្សិតក្រៀមលាងទឹកអោយស្អាត នឹងត្រាំទឹករយះពេល ១ម៉ោង ទើបស្រង់ចេញ ។

3     3. ដើមខ្ទឹម និងម្ទេសទុំលាងទឹកអោយស្អាត និងហាន់ជាកង់តូចៗទុកប្រើការ ។

4     4. ឃិនឆាយ ការ៉ុត និងផ្សិតក្រៀម កាត់ជាកង់ៗខ្លីៗ​ និងញាត់ចូលគល់ស្លាបមាន់ ។

5     5.  ដាក់ប្រេងឆាក្នុងខ្ទះ នឹងដាក់ស្លាបមាន់ញាត់បន្លែចូលចៀន របៀបបំពងរហួតដល់ឆ្អិនសព្វគ្រប់ ទើបស្រង់ដាក់ចាន ។

  6. ទុកខ្លាញ់បន្តិចក្នុងខ្ទះ រួចចាក់ដើមខ្ទឹម ម្ទេស ទឹក និងម្សៅឆា រម្ងស់បនិ្តច បន្ទាប់មកយកទៅស្រោចលើស្លាបមាន់
រ៉ូទីស្លាបមាន់ញាត់បន្លែ

Read More

ជើងក្តាមពិសេស

June 18, 2017 0
គ្រឿងផ្សំ
  • ·       ជើងក្តាមស្រុស ២០០ក្រាម
  • ·       ប្រេងខ្យង ១/២ស្លាបព្រា
  • ·       ដើមខ្ទឹមហាន់បីដើម
  • ·       ស្រាចិន ១ស្លាបព្រាកាហ្វេ
  • ·       ខ្ទឹមស ចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
  • ·       ស៊ុបមាន់ ១ដុំ
  • ·       ទឹកស៊ុប ៤ពែង

វិធីចំអិន

1.     រៀបចំជើងក្តាមលើចាន ។ដាំទឹកស៊ុប ដាក់ស៊ុបមាន់ ប្រេងខ្យង ស្រាចិន

 បន្ទាប់មកបន្ថែមរស់ជាតិស្ករសបនិ្តច ។

 2.    លុះដល់ពុះហើយដាក់មើមខ្ទឹមសចិញ្ច្រាំ ដូសឡើងស្រោចលើជើងក្តាម ក្នុងចានដែលបានត្រៀមទុក 

រួចទទួលទាន (រយះពេលចម្អិន ១០នាទី​)


Read More

ឆាទាខ្វៃ

June 18, 2017 0
គ្រឿងផ្សំ 
•ទាខ្វៃមួយចំហៀង
 •ខ្ទឹមបារាំង
•ម្ទេសបូគោទុំ ចិតតូចៗ
•អំបិលមួយស្លាបព្រាកាហ្វេ
•ការ៉ុត
•ម្ទេសបូគោខ្ចី ចិតតូចៗ
•ស្ករស ១ស្លាបព្រាកាហ្វេ
 •ម្សៅស៊ុបខ្នរ


ទាខ្វៃ


វិធីចំអិន 
1. ត្រូវប្រលែសទាខ្វៃយកតែសាច់ និងហាន់ជាចម្រៀកតូចៗ ។ ការ៉ុត ខ្ទឹមបារាំង និងម្ទេសបូគោទាំងពីរមុខ ត្រូវហាន់ជាចម្រៀកតូចៗ ។ 2. ដាក់ខ្លាញ់ ប្រេងឆា ២ស្លាបព្រាបាយចូលក្នុងខ្ទះ ។ រង់ចាំខ្ទះក្តៅហ៊ុយផ្សែង ទើបដាក់ខ្ទឹមបារាំងបំពង ។បន្ទាប់មកចាក់ការ៉ុត ម្ទេសទាំងពីរមុខ និងសាច់ទាខ្វៃចូលខ្ទះ ឆាត្រឡប់ចុះឡើង ទើបបង់អំបិល ស្ករស និងម្សៅស៊ុបខ្នរ រួចស្រង់ដាក់ចានទុកជាការស្រេច ។
ឆាទាខ្វៃ
Read More

ឆាក្តៅក្រលៀនជ្រូក

June 14, 2017 0
គ្រឿងផ្សំ 
  • ក្រលៀនជ្រូក ១គូ
  •  ម្ទេសទុំ (ម្ទេសដៃនាង) ១ផ្លែ
  •  ពន្លក ខ្ទឹមសកន្លះដើម
ក្រលៀនជ្រូក 

គ្រឿងផ្សំរស់ជាតិ
  • ម្ទេសម៉ដ្ឋ
  • ម្រេចម៉ដ្ឋ ១ចុងស្លាបព្រាកាហ្វេ
  •  ស្ករ ១ស្លាបព្រាកាហ្វេ
  •  ទឹកស៊ីអ៊ីវ និងប្រេងល្ងមួយមុខៗ  ១ស្លាបព្រាកាហ្វេ
  •  ខ្ទឹមសម៉ដ្ឋ និងអំបិលមួយមុខៗ កន្លះស្លាបព្រាកាហ្វេ
  •  ទឹកខ្មេះ ក្រម៉ៅដូចទឹកស៊ីអ៊ីវ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ 
  • បន្លែដែលអ្នកចូលចិត្ត
 វិធីចំអិន
  1. ហាន់ម្ទេសទុំឲ្យម៉ដ្ឋ និងលាងពន្លកខ្ទឹមសអោយស្អាត រួចហាន់ជាកង់តូចៗ ។
  2. ជ្រៀកក្រលៀនជ្រូកជា ២ និងឆូតយកសសៃឆ្អេះចេញ រួចដាក់ត្រាំទឹកត្រជាក់រយះពេល ២ម៉ោងរហូតបាត់ក្លិន ទើបស្រង់ចេញដោយ ឆូតជាពីលើខ្នង និងហាន់ជាបន្ទះបញ្ឆិត ។
  3. ដាក់ទឹកដាំអោយពុះ រួចយកក្រលៀនជ្រូកស្រុុះបន្តិច ទើបស្រង់ចេញ ។
  4. ដាក់ខ្លាញ់១ស្លាបព្រាបាយចូលក្នុងខ្ទះ រង់ចាំខ្ទះក្តៅហុយផ្សែងចាក់ ខ្ទឹមម៉ដ្ឋ ខ្ទឹមស និងម្ទេស រួចឆាត្រឡប់ចុះឡើងរហូតដល់មានក្លិនឈ្ងុយ ទើបដាក់ក្រលៀនជ្រូកចូលឆា ហើយចុងបញ្ចប់ចាក់គ្រឿងផ្សំរស់ជាតិចូល និងបន្លែ ទុកចាំដល់ពុះរួចដួសដាក់ចាន ។
    ឆាក្តៅក្រលៀនជ្រូក




Read More