July 2017 - How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

ផ្សិត​ខ្មៅ​ ឆា​ស៊ី​អ៊ី​វ​

July 27, 2017 0

ផ្សិត​ខ្មៅ​ ឆា​ស៊ី​អ៊ី​វ​

គ្រឿងផ្សំ

  • ផ្សិត​ខ្មៅ​ (​ផ្សិត​ចិន​)​ ២០​ផ្សិត​
  • ស្ករស​ ៣​ស្លាបព្រា​បាយ​ 
  • ទឹកស៊ីអ៊ីវ​ ៣/៤​ពែង​ ទឹក​ត្រាំ​ផ្សិត​ខ្មៅ​ ១​ពែង​ 
  • ប្រេងឆា​ ២​ពែង​ 

វិធីធ្វើ

  1. ជ្រើស​យក​ផ្សិត​ខ្មៅ​ធំៗ​ ត្រាំ​ទឹក​ទុក​ចោល​មួយ​យប់​ ច្របាច់​ទឹក​ចេញ​ ទុក​អោយ​ស្រស់ទឹក​ ។
  2. ដាក់​ប្រេងឆា​ ដែល​បំពង​ចេញ​ខ្លះ​ ទុក​អោយ​នៅ​សល់​ជាប់​ខ្ទះ​ ប្រមាណ​២​ស្លាបព្រា​បាយ​  
  3. ផ្សំ​រសជាតិ​ដោយ​ទឹកស៊ីអ៊ីវ​ ស្ករស​ ទឹក​ត្រាំ​ផ្សិត​ ។​ឆា​រហូត​ដល់​ស្ងួត​ទឹក​ អោយ​រសជាតិ​ចូល​ក្នុង​សាច់​ផ្សិត​ល្អ​ ស្រួលបួល​ ជា​ការ​ស្រេច​ ។​
Read More

ការី​ខៀវ​

July 27, 2017 0

ការី​ខៀវ​

គ្រឿងផ្សំ


  • សាច់​គោ​ ២​ខាំ​ (​លោក​អ្នក​អាច​ធ្វើ​ជាមួយ​សាច់​អ្វី​ ក៏​បាន​តាម​ការ​ចូល​ចិត្ត​)​ 
  • គ្រឿងការី​ខៀវ​ ៥០​ក្រាម​ 
  • ត្រប់​ពុត​ញ​ង​ ៣​ក្រាម​ 
  •  ជី​នាងវង​ ២​មែក​ 
  • ម្ទេសហាវៃ​ ២​ក្រាម​ 
  • ម្ទេស​ប្លោក​ទុំ​ ២​ផ្លែ​ 
  • ​ ម្ទេស​ហិ​រ​ ៥​គ្រាប់​
  •  ស្លឹក​ក្រូចសើច​ ៥​សន្លឹក​
  • ទឹកត្រី​ ២​ស្លាបព្រា​កាហ្វេ​ 
  • អំបិល​ ១​ស្លាបព្រា​កាហ្វេ​ 
  •  ស្ករស​ ៣​ស្លាបព្រា​កាហ្វេ​ 
  • ម្រេច​ ១​ស្លាបព្រា​កាហ្វេ
  • ខ្ទះ​ដូង​ កន្លះ​កូនចាន​ ,​ 

វិធីធ្វើ

  1. សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ​ ,​ ម្ទេសហាវៃ​ និង​ម្ទេស​ប្លោក​ទុំ​ លាង​ទឹក​រួច​ហាន់​ជា​ចំណិតៗ​,​ ស្លឹក​ក្រូចសើច​ និង​ត្រប់​ពុត​ញ​ង​ លាង​ទឹក​អោយ​ស្អាត​ទុក​មួយអន្លើ​
  2. ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ​ រួច​ចាក់​ខ្ទិះដូង​ចូល​ -​ ចាក់​គ្រឿងការី​ចូល​គ្នា​ ឆា​អោយ​ឡើង​ឈ្ងុ​ញ​ ទុក​រយៈពេល​ ២​នាទី​ -​ ដាក់​សាច់​ចូល​ ហើយ​ឆា​ចូល​ច្របល់​ជាមួយ​គ្រឿងការី​ 
  3. ចាក់​បន្លែ​ ដូច​ជា​ត្រប់​ពុត​ញ​ង​ ស្លឹក​ក្រូចសើច​ ម្ទេស​ខៀវ​ និង​ម្ទេស​ប្លោក​ក្រហម​ដែល​បាន​ហាន់​រួច​ឆា​ ច្របល់​ចូល​គ្នា​ 
  4. ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ ទុក​រយៈពេល​ ១០​នាទី​ ទើប​ដាក់ចុះ​ជា​ការ​ស្រេច​ ។​
Read More

ភ្លៅមាន់បំពង

July 27, 2017 0

ភ្លៅមាន់បំពង

គ្រឿងផ្សំ

  •   ពងមាន់ ឬពងទា(គោះយកតែពងស) 
  • ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង
  • ខ្ញី១ដុំតូច និងស្រា ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ និងអំបិល​ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ស្លាបព្រាបាយ 

វិធីធ្វើ

  1. ភ្លៅមាន់ត្រូវភ្លឿយយកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ
  2. ដុំភ្លៅមាន់ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី , ស្រា, អំបិល ,ម្សៅស៊ុប, ម្រេចម៉ដ្ឋ និងម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ និងផ្អាប់ទុក កន្លះម៉ោង ទើបស្រង់ខ្ញីចេញ 
  3. ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់​ ឬទា​ ស បន្ទាប់មកត្រូវរោយល្ងសពីលើ អោយសព្វសាច់ 
  4. ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូល ទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត ទើបស្រង់ចេញ
Read More

​មីឆា​ពង​ទា ប្រហិត

July 27, 2017 0

​មីឆា​ពង​ទា ប្រហិត​

គ្រឿងផ្សំ

  • មី​កញ្ចប់​ ១​កញ្ចប់​ 
  • ប្រហិត 5គ្រាប់
  • ស៊ុតមាន់​ឬ​ទា​ ១​គ្រាប់​ 
  • ប្រេងឆា​ ១​ស្លាបព្រា​បាយ​ 
  • ដើម​ខាត់ណា​ ហាន់​បញ្ឆិតៗ​ ២​ដើម​
  • ការ៉ុត​ហាន់​ស្តើង​វែងៗ​ ១/៤​ពែង​ 
  • សាច់ក្រក​ហាន់​បញ្ឆិតៗ​ ២​ដុំ​ 
  • ទឹកម្ទេស​ ១​ស្លាបព្រា​បាយ​
  • ទឹកស៊ីអ៊ីវ​ ១/២​ស្លាបព្រា​បាយ​ 

វិធីធ្វើ

  1. ស្រុស​មី​អោយ​ឆ្អិន​ ស្រង់​ឡើង​អោយ​ស្រស់ទឹក​
  2. គោះ​ស៊ុតមាន់​ឬ​ទា​ ដាក់​ចាន​ផ្សំ​ទឹកស៊ីអ៊ីវ​ ទឹកម្ទេស​ វាយ​អោយ​ចូល​គ្នា​អោយ​សព្វ​ 
  3. ដាក់​ដើម​ខាត់ណា​ ការ៉ុត​ សាច់ក្រក​ រួច​ដាក់​មី​ចូល​ទៅ​ កូរ​ចូល​គ្នា​អោយ​សព្វ​ម្តងទៀត​ 
  4. ដាក់​ខ្ទះ​លើ​ភ្លើង​ ចាក់​ប្រេងឆា​ចូល​អោយ​ក្តៅ​ ឆា​អោយ​លឿង​ទាំង​សងខាង​ ដួស​ឡើង​ រោយ​ម្រេច​ រោយ​ជី​វ៉ាន់ស៊ុយ​ (​បើ​ចូល​ចិត្ត​)​ទទួលទាន​ទាន់​ក្តៅៗ​ ៕
Read More

បង្កងអាំងពិសេស

July 26, 2017 0

បង្កងអាំង

គ្រឿងផ្សំ

  • បង្កងស្រស់ ៥០០ក្រាម 
  • ម្ទេសខ្មាំង ២ស្លាបព្រាបាយ
  • ខ្ទឹមស ១ស្លាបព្រាបាយ
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  •  អំបិលម៉ត់ ១ស្លាបព្រាកាហ្វេ
  •  ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ។

វិធីធ្វើ

  1. លាងបង្កងអោយស្អាត ដោតជាមួយឈើចុងស្រួច អាំងអោយឆ្អិនល្ម​ម ទុកមួយអន្លើ
  2.  ធ្វើទឹកជ្រលក់ ដោយយកម្ទេសខ្មាំង នឹងខ្ទឹមស បុកលាយគ្នាអោយម៉ត់ បន្ទាប់មក ផ្សំរសជាតិ ដោយស្ករត្នោត អំបិលម៉ត់ និងទឹកក្រូចឆ្មារ ភ្លក្សមើលអោយត្រូវមាត់ ជាការស្រេច ។
Read More

មាន់អាំង

July 21, 2017 0

មាន់អាំង

មាន់អាំង

គ្រឿងផ្សំ

  • មាន់មួយក្បាល
  • ម្ទេស 
  • អំបិល
  •  ក្រូចឆ្មារ 
  • ទឹកត្រី

វិធីធ្វើ

១- មាន់បោចរោមអោយស្អាត១ក្បាល , អំបិលម៉ត់ ១ស្លាបព្រាបាយ
២- កាត់ក្បាល ក្រញុំាជើង លាងទឹកអោយស្អាត ។
៣- ក្រោយពេលចូលជាតិ សព្វមក ឆ្កាងទទឹងខ្លួន ដាក់អាំងលើភ្លើងតិចៗ រហូតដល់ឆ្អិន ឡើងពណ៌ក្រហម ក្រៀមល្អ ហើយទទួលទាន ជាមួយទឹកជ្រលក់ ។

របៀបធ្វើទឹកជ្រលក់
១- ម្ទេសបុក ១ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
២- លាយគ្រឿងទាំងអស់ចូលគ្នាជាការស្រេច ។
Read More

ឆាក្រពះជ្រូកស្ពៃជ្រក់

July 20, 2017 0

ឆាក្រពះជ្រូកស្ពៃជ្រក់

គ្រឿងផ្សំ

  • ស្ពៃជ្រក់ ១ខាំ​
  • ក្រពះជ្រូក ២ខាំ​ 
  • ថ្លើមជ្រូក ១ខាំ 
  • ម្ទេសដៃនាង ហាន់បញ្ផិតៗ ១គ្រាប់ 
  • ឃិនឆាយ ហាន់កង់ៗ ១ដើម
  • ម្យៅឆា ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ស្រាចិន កន្លះស្លាបព្រា 
  • ទឹកស៊ុប ៣ស្លាបព្រាបាយ​ ។

វិធីធ្វើ

  1. យកស្ពៅជ្រក់មកហាន់ចំណិតតូចៗ ចំណែកក្រពះជ្រូក ថ្លើមជ្រូក យកទៅស្រុសទឹកក្តៅអោយឆ្អិន ស្រង់ឡើងដាក់លើកញ្រ្ផែងអោយស្រស់ទឹក ហាន់ជាចំណិតតូចៗ ទុកមួយអន្លើ ។
  2. ដាក់ខ្ទះលើភ្លើងអោយក្តៅល្ម​ម រួចចាក់ប្រេងឆា ចូលយកស្ពៃជ្រក់ ថ្លើមជ្រូក មកដាក់ចូល​ ឆាត្រឡប់មួយសន្ទុះ ទើបដាក់ប្រេងខ្យង ស្រាចិន និងទឹកស៊ុប ។ 
  3. ដាក់ដើមខ្ទឹម ឃិនឆាយ ម្ទេសដៃនាង ចូល ។ 
  4. យកម្យៅឆា មកកួររំលាយក្នុងទឹក រួចចាក់ចូលខ្ទះឆាមួយសន្ទះ លើកឡើងរួចទទួលទាន ។
Read More

សាច់ក្រកពោះវៀនខ្ចីជ្រូក

July 20, 2017 0

សាច់ក្រកពោះវៀនខ្ចីជ្រូក

គ្រឿងផ្សំ

  • សាច់ជាប់ខ្លាញ់ ១គីឡូក្រាម
  • ពោះវៀនខ្ចី ១គីឡូក្រាម 
  • បាយដំណើបចំហុយ ១ចាន 
  • មើមខ្ទឹម ៧-១០ មើម 
  • អំបិលម៉ត់ 
    វិធីធ្វើពោះវៀនជ្រូក
ទាញពន្លាពោះវៀន​ រលាតាមបណ្តាយ ដោយយកស្លាបព្រារឹតវាអោយតំប៉ែត ញីអំបិលមួយស្លាបព្រាបាយ​ ហើយលាងទឹក ដោយបង្ហូរទឹក អោយហូរកាត់ ពោះវៀននោះរហូតដល់ស្អាត ទើបច្បួតទឹកចេញអោយអស់ម្តងទៀត ។ 

វិធីធ្វើ

  1.  លាងសាច់អោយស្អាត រួចហាន់ស្តើងៗ យកទៅកិនជាមួយនឹង មើមខ្ទឹម អំបិលអោយម៉ត់ ។
  2. លាងអង្ករដំណើបអោយស្អាត ហើយយកទៅចំហុយអោយឆ្អិន បុកអោយល្អិត ហើយយកមកច្របល់ជាមួយសាច់កិន ។ 
  3. យកសាច់ ដែលច្របល់សព្វហើយនោះ មកញាត់បញ្ចូលក្នុងពោះវៀនខ្ចី តែកុំអោយណែនពេក បន្ទាប់មកចងវាជាកង់ៗ ប្រវែង៣ឆ្នាប់ យកទៅសំដិលថ្ងៃ ១ថ្ងៃ បើចង់ជូរបន្តិចទុក២ថ្ងៃក៏បាន ។ 
  4. ក្រោយមកយកទៅចៀន ឬបំពង ឬអាំងដោយភ្លើងតិចៗ ទទួលទានជាមួយ នឹង ម្ទេសខ្ខី មើមខ្ទឹម និងខ្ញីខ្ចីៗ ។

               
Read More

មាន់ដុតពិសេស

July 15, 2017 0

មាន់ដុតពិសេស

មាន់ដុតពិសេស

គ្រឿងផ្សំ

  • មាន់ជំទង់ ១ក្បាល 
  • ក្រូចពោធិសាត់ ១ផ្លែ 
  • អំបិលម៉ដ្ឋ ១ស្លាបព្រាបាយ
  • ឬសជីវ់ាន់ស៊ុយ 
  • ម្រេច 
  • ខ្ទឹមស បុកចូលគ្នា១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ ,
  • ស្រាបៀរ ឬស្រា ១/២ពែង
  • ត្រកួន​ ឬស្ពៃក្តោប
វិធីធ្វើ
  1.  លាងមាន់ទាំងមូលអោយស្អាត ទាំងក្នុងនិងក្រៅ ហើយយកក្រូចពោធិសាត់ ពុះជាពីរ ចំហៀង ជូតត្រដុសមាន់អោយសព្វ ដើម្បីបំបាត់ក្លិនឆ្អាប ។ 
  2. លាបអំបិលម៉ដ្ឋ អោយសព្វខ្លួនមាន់ មួយលើកទៀត 
  3. ផ្សំឬសជីវាន់ស៊ុយ ខ្ទឹមស ម្រេច ដែលបុកទុកស្រេច ជាមួយទឹកស៊ីអ៊ីវ និងស្រាបៀរ ឬស្រា លាបអោយពេញខ្លួនមាន់ ផ្អាប់ទុកយ៉ាងតិច២ម៉ោង ។ 
  4. ដាក់មាន់ដុត ក្នុងឆ្នាំង ឬអាំងលើភ្លើង​ និងដាក់ត្រកួន​ ឬស្ពៃក្តោប រួចដល់ឆ្អិន អោយស្បែកឡើងពណ៌លឿងស្រួយ ៕
គ្រឿងផ្សំទឹកជ្រលក់:
  • ម្ទេសដៃនាង ក្រហម ៤គ្រាប់
  • ម្ទេសខ្មាំង ១០គ្រាប់ 
  • ខ្ទឹមស ៣កំពឹស
  • អំបិល ១/២ស្លាបព្រាកាហ្វេ 
  • ប៊ីចេង ១/៤ស្លាបព្រាកាហ្វេ 
  •  ទឹកខ្មេះ ឬទឹក្រូចឆ្មារ ១/២ពែង 
  • ស្ករស ១ស្លាបព្រាកាហ្វេ ។
វិធីធ្វើទឹកជ្រលក់ :
១- ម្ទេសដៃនាងក្រហម ឆ្កឹះយកគ្រាប់ចេញ អោយអស់ ហាន់ជាចំណិត ហើយបុកលាយជាមួយម្ទេសខ្មាំង ខ្ទឹមស អំបិល ។
២- ថែមទឹកខ្មេះ ប៊ីចេង និងស្ករស ភ្លក្សមើលអោយល្មម ជូរ ផ្អែម ប្រៃ តាមចំណូលចិត្ត ជាការស្រេច ៕


Read More

អណ្តាតជ្រូក ឆាម្រេច

July 15, 2017 0

អណ្តាតជ្រូក ឆាម្រេច

គ្រឿងផ្សំ

  • អណ្តាតជ្រូក ១​
  • ខ្ទឹមស ចញ្រ្ចាំ ២ស្លាបព្រាបាយ 
  • ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
  • អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង 
  • ទឹក កន្លះពែង
  • ប្រេងឆា ឬខ្លាញ់ ១-២ ស្លាបព្រាបាយ
វិធីចំអិន
  1.  លាងអណ្តាតជ្រូកនិងគ្រឿងទេសអោយបានស្អាត
  2. ហាន់អណ្តាតជ្រូកជាបន្ទះស្តើងៗ 
  3. ដាក់ប្រេងឆាក្នុងខ្ទះ ដុតភ្លើងអោយក្តៅ ដាក់ខ្ទឹមស បំពងអោយឈ្ងុយ ផ្សំរសជាតិ ម្រេច អំបិល ប៊ីចេង កូរអោយចូលគ្នា ដាក់អណ្តាតជ្រូក ឆាអោយសព្វ ដួសដាក់ចាន ទទួលទាននៅក្តៅៗ ៕


Read More

ភ្លាត្រីអណ្តែង

July 15, 2017 0

ភ្លាត្រីអណ្តែង


ភ្លាត្រីអណ្តែង

គ្រឿងផ្សំ
  •  ស្លឹកខ្ទឹម
  •  ស្លឹកក្រូចសើច 
  • ជីអង្កាម ក្រូចឆ្មារ 
  • ទឹកត្រី 
  • រំដេង 
  • ខ្ទឹមក្រហម 
  • អង្ករលីង
  • ត្រីអណ្តែង១ក្បាល ៣០០ក្រាម
  • ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម
  • ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ
  • រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ
  • ស្លឹកជីអង្កាម ១/២ចានចង្កឹះ
  • ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ
  • អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ
  • ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ 
  វិធីធ្វើ
  1.  កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ 
  2.  ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច 
  3. ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។
Read More