How to Cook

How to Cook

We will share about, How to cooking food.

Ads by Google

Hot

Ads by google

ការីពិសេស

August 22, 2017 0

គ្រឿងផ្សំ


  •   សាច់​មាន់​ 
  • គ្រឿងការី​
  • ផ្លែចាន់
  • ប៊ី​ចេ​ង​ 
  • ជីរនាងវង​
  • ស្លឹក​ក្រូច​ 
  • ទឹកត្រី​
  • ស្ករស​ 
  • ខ្ទិះដូង​ 

វិធីធ្វើ

  1. ​ កូរ​ខ្ទិះដូង​ជាមួយ​គ្រឿងការី​ខៀវ​ អោយ​ខាប់​
  2. ចាក់​សាច់​មាន់​ចូល​ ជាមួយ​គ្រឿងផ្សំ​ និង​បន្លែ​ រួច​ចាក់ទឹក​ខ្ទិះដូង​ថែម​ ភ្លក្សមើល​តាម​ការ​ចូល​ចិត្ត​ ពេល​រៀប​ទទួលទាន​ បង់​ជីរនាងវង​ ជា​ការ​ស្រេច​ ៕
Read More

ផ្សិត​ខ្មៅ​ ឆា​ស៊ី​អ៊ី​វ​

July 27, 2017 0

ផ្សិត​ខ្មៅ​ ឆា​ស៊ី​អ៊ី​វ​

គ្រឿងផ្សំ

  • ផ្សិត​ខ្មៅ​ (​ផ្សិត​ចិន​)​ ២០​ផ្សិត​
  • ស្ករស​ ៣​ស្លាបព្រា​បាយ​ 
  • ទឹកស៊ីអ៊ីវ​ ៣/៤​ពែង​ ទឹក​ត្រាំ​ផ្សិត​ខ្មៅ​ ១​ពែង​ 
  • ប្រេងឆា​ ២​ពែង​ 

វិធីធ្វើ

  1. ជ្រើស​យក​ផ្សិត​ខ្មៅ​ធំៗ​ ត្រាំ​ទឹក​ទុក​ចោល​មួយ​យប់​ ច្របាច់​ទឹក​ចេញ​ ទុក​អោយ​ស្រស់ទឹក​ ។
  2. ដាក់​ប្រេងឆា​ ដែល​បំពង​ចេញ​ខ្លះ​ ទុក​អោយ​នៅ​សល់​ជាប់​ខ្ទះ​ ប្រមាណ​២​ស្លាបព្រា​បាយ​  
  3. ផ្សំ​រសជាតិ​ដោយ​ទឹកស៊ីអ៊ីវ​ ស្ករស​ ទឹក​ត្រាំ​ផ្សិត​ ។​ឆា​រហូត​ដល់​ស្ងួត​ទឹក​ អោយ​រសជាតិ​ចូល​ក្នុង​សាច់​ផ្សិត​ល្អ​ ស្រួលបួល​ ជា​ការ​ស្រេច​ ។​
Read More

ការី​ខៀវ​

July 27, 2017 0

ការី​ខៀវ​

គ្រឿងផ្សំ


  • សាច់​គោ​ ២​ខាំ​ (​លោក​អ្នក​អាច​ធ្វើ​ជាមួយ​សាច់​អ្វី​ ក៏​បាន​តាម​ការ​ចូល​ចិត្ត​)​ 
  • គ្រឿងការី​ខៀវ​ ៥០​ក្រាម​ 
  • ត្រប់​ពុត​ញ​ង​ ៣​ក្រាម​ 
  •  ជី​នាងវង​ ២​មែក​ 
  • ម្ទេសហាវៃ​ ២​ក្រាម​ 
  • ម្ទេស​ប្លោក​ទុំ​ ២​ផ្លែ​ 
  • ​ ម្ទេស​ហិ​រ​ ៥​គ្រាប់​
  •  ស្លឹក​ក្រូចសើច​ ៥​សន្លឹក​
  • ទឹកត្រី​ ២​ស្លាបព្រា​កាហ្វេ​ 
  • អំបិល​ ១​ស្លាបព្រា​កាហ្វេ​ 
  •  ស្ករស​ ៣​ស្លាបព្រា​កាហ្វេ​ 
  • ម្រេច​ ១​ស្លាបព្រា​កាហ្វេ
  • ខ្ទះ​ដូង​ កន្លះ​កូនចាន​ ,​ 

វិធីធ្វើ

  1. សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ​ ,​ ម្ទេសហាវៃ​ និង​ម្ទេស​ប្លោក​ទុំ​ លាង​ទឹក​រួច​ហាន់​ជា​ចំណិតៗ​,​ ស្លឹក​ក្រូចសើច​ និង​ត្រប់​ពុត​ញ​ង​ លាង​ទឹក​អោយ​ស្អាត​ទុក​មួយអន្លើ​
  2. ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ​ រួច​ចាក់​ខ្ទិះដូង​ចូល​ -​ ចាក់​គ្រឿងការី​ចូល​គ្នា​ ឆា​អោយ​ឡើង​ឈ្ងុ​ញ​ ទុក​រយៈពេល​ ២​នាទី​ -​ ដាក់​សាច់​ចូល​ ហើយ​ឆា​ចូល​ច្របល់​ជាមួយ​គ្រឿងការី​ 
  3. ចាក់​បន្លែ​ ដូច​ជា​ត្រប់​ពុត​ញ​ង​ ស្លឹក​ក្រូចសើច​ ម្ទេស​ខៀវ​ និង​ម្ទេស​ប្លោក​ក្រហម​ដែល​បាន​ហាន់​រួច​ឆា​ ច្របល់​ចូល​គ្នា​ 
  4. ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ ទុក​រយៈពេល​ ១០​នាទី​ ទើប​ដាក់ចុះ​ជា​ការ​ស្រេច​ ។​
Read More

ភ្លៅមាន់បំពង

July 27, 2017 0

ភ្លៅមាន់បំពង

គ្រឿងផ្សំ

  •   ពងមាន់ ឬពងទា(គោះយកតែពងស) 
  • ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង
  • ខ្ញី១ដុំតូច និងស្រា ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ និងអំបិល​ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ស្លាបព្រាបាយ 

វិធីធ្វើ

  1. ភ្លៅមាន់ត្រូវភ្លឿយយកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ
  2. ដុំភ្លៅមាន់ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី , ស្រា, អំបិល ,ម្សៅស៊ុប, ម្រេចម៉ដ្ឋ និងម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ និងផ្អាប់ទុក កន្លះម៉ោង ទើបស្រង់ខ្ញីចេញ 
  3. ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់​ ឬទា​ ស បន្ទាប់មកត្រូវរោយល្ងសពីលើ អោយសព្វសាច់ 
  4. ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូល ទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត ទើបស្រង់ចេញ
Read More

​មីឆា​ពង​ទា ប្រហិត

July 27, 2017 0

​មីឆា​ពង​ទា ប្រហិត​

គ្រឿងផ្សំ

  • មី​កញ្ចប់​ ១​កញ្ចប់​ 
  • ប្រហិត 5គ្រាប់
  • ស៊ុតមាន់​ឬ​ទា​ ១​គ្រាប់​ 
  • ប្រេងឆា​ ១​ស្លាបព្រា​បាយ​ 
  • ដើម​ខាត់ណា​ ហាន់​បញ្ឆិតៗ​ ២​ដើម​
  • ការ៉ុត​ហាន់​ស្តើង​វែងៗ​ ១/៤​ពែង​ 
  • សាច់ក្រក​ហាន់​បញ្ឆិតៗ​ ២​ដុំ​ 
  • ទឹកម្ទេស​ ១​ស្លាបព្រា​បាយ​
  • ទឹកស៊ីអ៊ីវ​ ១/២​ស្លាបព្រា​បាយ​ 

វិធីធ្វើ

  1. ស្រុស​មី​អោយ​ឆ្អិន​ ស្រង់​ឡើង​អោយ​ស្រស់ទឹក​
  2. គោះ​ស៊ុតមាន់​ឬ​ទា​ ដាក់​ចាន​ផ្សំ​ទឹកស៊ីអ៊ីវ​ ទឹកម្ទេស​ វាយ​អោយ​ចូល​គ្នា​អោយ​សព្វ​ 
  3. ដាក់​ដើម​ខាត់ណា​ ការ៉ុត​ សាច់ក្រក​ រួច​ដាក់​មី​ចូល​ទៅ​ កូរ​ចូល​គ្នា​អោយ​សព្វ​ម្តងទៀត​ 
  4. ដាក់​ខ្ទះ​លើ​ភ្លើង​ ចាក់​ប្រេងឆា​ចូល​អោយ​ក្តៅ​ ឆា​អោយ​លឿង​ទាំង​សងខាង​ ដួស​ឡើង​ រោយ​ម្រេច​ រោយ​ជី​វ៉ាន់ស៊ុយ​ (​បើ​ចូល​ចិត្ត​)​ទទួលទាន​ទាន់​ក្តៅៗ​ ៕
Read More

បង្កងអាំងពិសេស

July 26, 2017 0

បង្កងអាំង

គ្រឿងផ្សំ

  • បង្កងស្រស់ ៥០០ក្រាម 
  • ម្ទេសខ្មាំង ២ស្លាបព្រាបាយ
  • ខ្ទឹមស ១ស្លាបព្រាបាយ
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  •  អំបិលម៉ត់ ១ស្លាបព្រាកាហ្វេ
  •  ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ។

វិធីធ្វើ

  1. លាងបង្កងអោយស្អាត ដោតជាមួយឈើចុងស្រួច អាំងអោយឆ្អិនល្ម​ម ទុកមួយអន្លើ
  2.  ធ្វើទឹកជ្រលក់ ដោយយកម្ទេសខ្មាំង នឹងខ្ទឹមស បុកលាយគ្នាអោយម៉ត់ បន្ទាប់មក ផ្សំរសជាតិ ដោយស្ករត្នោត អំបិលម៉ត់ និងទឹកក្រូចឆ្មារ ភ្លក្សមើលអោយត្រូវមាត់ ជាការស្រេច ។
Read More

មាន់អាំង

July 21, 2017 0

មាន់អាំង

មាន់អាំង

គ្រឿងផ្សំ

  • មាន់មួយក្បាល
  • ម្ទេស 
  • អំបិល
  •  ក្រូចឆ្មារ 
  • ទឹកត្រី

វិធីធ្វើ

១- មាន់បោចរោមអោយស្អាត១ក្បាល , អំបិលម៉ត់ ១ស្លាបព្រាបាយ
២- កាត់ក្បាល ក្រញុំាជើង លាងទឹកអោយស្អាត ។
៣- ក្រោយពេលចូលជាតិ សព្វមក ឆ្កាងទទឹងខ្លួន ដាក់អាំងលើភ្លើងតិចៗ រហូតដល់ឆ្អិន ឡើងពណ៌ក្រហម ក្រៀមល្អ ហើយទទួលទាន ជាមួយទឹកជ្រលក់ ។

របៀបធ្វើទឹកជ្រលក់
១- ម្ទេសបុក ១ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
២- លាយគ្រឿងទាំងអស់ចូលគ្នាជាការស្រេច ។
Read More